Horn Chenda

ខ្ញុំនៅទីនេះសម្រាប់ចែករំលែកបទពិសោធន៍ជីវិតរបស់ខ្ញុំទៅកាន់អ្នក

  • ព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ ជាថ្ងៃដែលខ្ញុំពិបាកបំភ្លេច ខ្ញុំមានអាការៈដូចជារមាស់ក ដោយមានការសង្ស័យផងព្រោះមិត្តនៅបន្ទប់ជាមួយមានអ្នកឆ្លងកូវីតពីរនាក់ហេីយ។ ខ្ញុំបានទៅដល់កន្លែងធ្វេីការក៏មិនបង្អង់យូរក៏សុំប្រដាប់តេស្តពីរដ្ឋបាលនៅស្ថាប័នដែលខ្ញុំកំពុងធ្វេីការដេីម្បីតេស្ត លទ្ធផលថ្ងៃ១៤កុម្ភៈគឺវជ្ជមានកូវីដ-១៩ ខ្ញុំតេស្តម្ដងឃេីញមួយឆ្លូតព្រាល ដោយមិនអស់ចិត្តសុំប្រដាប់តេស្តសម្រាប់តេស្តម្ដងទៀត ម្ដងនេះច្បាស់ណាស់ បានពីរកាំនៅលេីប្រដាក់តេស្ត ខ្ញុំហូរទឹកភ្នែក ខ្ញុំភ័យ ខ្ញុំខ្លាចការរុកច្រមុះ ពិសេសរុកច្រមុះនៅម៉ាសុីនធំ(PCR Test) ។ ព្រឹកថ្ងៃនោះខ្ញុំញាុំអាហារពេលព្រឹកតែពោតស្ងោរមួយកំណាត់ទេ ព្រោះមិនធ្លាប់ញុាំបាយពេលព្រឹក ដោយដឹងលទ្ធផលខ្ញុំក៏ទៅតេស្តម៉ាសុីនធំនៅកោះពេជ្រ ជិះទៅទាំងក្ដៅបាយព្រឹកក៏អត់ ជ្រុលដល់ថ្ងៃត្រង់បានត្រឹមពោតមួយកំណាត់ទៀត ព្រោះដឹងខ្លួនឈឺមិនហ៊ានទៅទិញអីញុាំខ្លាចប៉ះពាល់អ្នកលក់។ ដោយរង់ចាំពេទ្យយូរព្រោះគេសម្រាក ពេលរសៀលទេីបពេទ្យចូលធ្វេីការវិញ អំឡុងម៉ោង១១ខ្ញុំកំពុងរង់ចាំពេទ្យ ខ្ញុំបានខលប្រាប់ពុករបស់ខ្ញុំឱ្យជួយរៀបអីវ៉ាន់នៅផ្ទះព្រោះខ្ញុំត្រូវទៅសម្រាកព្យាបាលនៅឯស្រុក ដោយខ្លាចឆ្លងទៅអ្នកផ្ទះខ្ញុំបានឱ្យម៉ែពុកនិងប្អូនប្រុសរបស់ខ្ញុំទៅរស់នៅផ្ទះប្អូនខ្ញុំក្បែរនោះមួយរយៈ។ រង់ចាំជាច្រើនម៉ោង ខ្ញុំក៏បានតម្រង់ជួរដេីម្បីដល់វេនខ្លួនឯង ពេលនោះខ្ញុំមានអារម្មណ៍ថាក្ដៅខ្លួនកាន់តែខ្លាំង ឈឺក្បាល ចុករោយឆ្អងខ្នងស្ទេីតែរហែកចេញពីគ្នា ហេីយត្រូវឈរតម្រង់ជួរយ៉ាងវែង។ ខណៈពេលនោះខ្ញុំបានលឺដំណឹងមកថាមិត្តរួមការងារដែលមានតួនាទីដូចខ្ញុំនៅកន្លែងធ្វេីការរបស់ខ្ញុំឆ្លងមួយទៀត វាពិតជាចៃដន្យ។ មកនិយាយពីការតម្រង់ជួរ ជិតដល់ពេទ្យហេីយ ខំអព្រោះជិតបានទៅសម្រាក មានណាខ្ញុំខ្យល់គរកកលចង់សន្លប់ ចាប់ផ្ដេីមទន់ជេីង វិលមុខ ហេវខ្លាំងគ្មានកំលាំងសោះ។ ខ្ញុំក៏បកក្រោយមកសម្រាកសិន ខ្ញុំសម្រាកប្រហែលមួយម៉ោង រីឯម៉ោងក៏កាន់តែល្ងាច បងប្រុសរួមការងារមុខងារដូចគ្នាក៏មកតេស្តដែរ ម៉្យាងដែរ ចៃដន្យណាស់ ធ្វេីការកន្លែងជាមួយគ្នា កេីតកូវីដ១៩ថ្ងៃតែមួយ បណ្ដេីរគ្នាទៅតេស្តPCR លទ្ធផលលោកគ្រូពេទ្យប្រចាំការនៅកោះពេជ្រប្រាប់ថាវិជ្ជមានទាំងពីរនាក់ ក៏នាំគ្នាទៅទិញថ្នាំ ជាមួយគ្នាទៀត។ ម៉ោងប្រហែលជាង៥ល្ងាច ខ្ញុំនិងបងសូនាថទៅទិញថ្នាំនៅកន្លែងលក់ថ្នាំ ឈ្មោះ”ឱសុទ្ធស្ថាន ឱសុទ្ធប្រសិទ្ធ” ជាមួយគ្នា ក្នុងនោះខ្ញុំបានស្គាល់លោកគ្រូពេទ្យនៅពេលទៅលេងកោះកុងក្រៅជាមួយក្រុមដេីរលេង បានស្គាល់គាត់់នឹងហេីយពេលខ្ញុំឈឺបានគាត់ជួយព្រឹក្សាយោបល់ ជួយផ្ដល់កំលាំងចិត្ត និងផ្សំថ្នាំឱ្យ។

    ខ្ញុំធ្វេីដំណេីរចេញពីក្រុងភ្នំពេញដោយ ម៉ូតូ កំលាំងស្ទេីតែគ្មានសូម្បីមួយភាគរយ ក្នុងកាបូបមានថ្នាំ តម្រង់ទៅផ្ទះឱ្យឆាប់ដល់ ខ្ញុំហេវ ខ្ញុំឈឺក្បាលចង់ផ្ទុះ ខ្លួនក៏ក្ដៅចង់ឆេះ ឈឺឆ្អឹងខ្នងហេីយត្រូវជិះម៉ូតូដោយខ្លួនឯងទៀត ដោយទៅមុខលេងរួចខ្ញុំក៏ឈប់ទិញផ្លែខ្នុរដែលគេលក់តាមផ្លូវជាតិលេខបួនញាុំទិញយ៉ាងលឿន បានបាញ់អាកុលលុយត្រឹមត្រូវផងដែរ។ មេឃកាន់តែយប់ ញុាំបណ្ដេីរជិះបណ្ដេីរព្រោះអស់ខ្យល់ហេីយ មកដល់មុខផ្ទះនៅតាមផ្លូវនៅឡេីយ ឃេីញម៉ែ និងពុកខ្ញុំអង្គុយលេីគ្រែមុខផ្ទះរងចាំខ្ញុំយ៉ាងកំសត់ ខ្ញុំទប់ទឹកភ្នែកមិនបានខ្ញុំយំ ខ្ញុំស្រែកពីចម្ងាយថា “ម៉ែពុកចូលផ្ទះប្អូនសិនទៅទេីបខ្ញុំហ៊ានចូលផ្ទះយេីង” ពុកខ្ញុំតប ចូលមកកូន គាត់ហាក់ដូចបង្ហាញថាគាត់មិនបានខ្លាចខ្ញុំទេ ផ្ទុយទៅវិញគាត់អាណិតខ្ញុំ។ បន្ទាប់មកពួកគាត់ក៏ទៅផ្ទះប្អូនរបស់ខ្ញុំនៅក្បែរនោះ ខ្ញុំចូលដល់ផ្ទះខ្ញុំគេងសង្ងំមួយសន្ទុះ ម៉ែរបស់ខ្ញុំយកបាយម្ហូបដាក់នៅមាត់ទ្វេឱ្យខ្ញុំ មានផ្លែឈេីផងដែរ វាហាក់កំសត់បន្តិចសម្រាប់ខ្ញុំពេលឃើញចានបាយនៅមាត់ទ្វា។ ពេលខ្ញុំឈឺបែបនោះ ពិសេសជំងឺឆ្លងដែលមនុស្សមួយចំនួនរេីសអេីង ខ្ញុំយល់កាន់តែច្បាស់ថា គ្មាននរណាស្រលាញ់យេីងជាងគ្រួសារយេីងទេ ពេលឈឺ ពេលជាមានតែពួកគាត់ហ្នឹងហេីយជាអ្នកមកពិបាកជាមួយយេីង រួមសុខរួមទុក្ខ មេីលថែរក្សា។ ក្នុងនោះដែរខ្ញុំក៏សូមអរគុណដល់មីងពូតាយាយ បងប្អូនក្រុមការងារ និងមិត្តៗដែលបានសួរសុខទុក្ខ និងផ្ដល់កំលាំងចិត្ត ពិសេសអរគុណដល់បងពេទ្យដែលយកចិត្តទុកដាក់ និងផ្ដល់យោបល់ក្នុងការព្យាបាល។ រយៈពេល១៤ថ្ងៃដែលត្រូវសម្រាកព្យាបាល និងរស់នៅម្នាក់ឯងដាច់ដោយឡែកពីគ្រប់គ្នា ខ្ញុំមានអារម្មណ៍ថាកំសត់ អផ្សុក ចំណែកអាការៈវិញវាធ្វេីទុកផ្លូវដង្ហេីមរៀងខ្លាំងបន្តិចស្ទេីរាល់យប់ ខ្ញុំបានព្យាយាមមេីលថែសុខភាពខ្លួនឯងតាមការណែនាំផ្សេងៗរបស់គ្រប់គ្នា រយ:ពេល១៤ថ្ងៃ ដេីម្បីប្រាកដថាជាសះស្បេីយ។ ខ្ញុំពិតជាអាណិតអ្នកផ្ទះខ្ញុំ ខ្ញុំខ្លាចពួកគាត់ឆ្លងជំងឺនេះពីខ្ញុំ តែធ្វេីម៉េចបេី ខ្ញុំមិនអាចព្យាបាលនៅបន្ទប់ជួលនៅភ្នំពេញបាន ព្រោះវាមានលក្ខណៈតូចចង្អៀត គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ម្យ៉ាងមិត្តខ្ញុំម្នាក់ទៀតនៅគេងក្នុងបន្ទប់នឹង ដេីម្បីទៅធ្វេីការដូចសព្វមួយដងផង ខ្លាចឆ្លងគាត់ដែរ។ ដូច្នេះហេីយពេលឈឺជាមានតែស្រុកកំណេីតនេះហេីយដែលផ្ដល់ភាពកក់ក្ដៅ ជាទីដែលរង់ចាំយេីងគ្រប់ស្ថានភាព ខ្ញុំពិតជាអរគុណពុក អរគុណម៉ែ និងគ្រប់គ្នាដែលឆ្លងកាត់គ្រាដ៏លំបាកនេះជា់មួយខ្ញុំ។

  • ដំណេីរផ្សងព្រេងបេីកទំព័រថ្មីនៃដេីមឆ្នាំ២០២២ ខ្ញុំបានចូលរួមដំណេីរផ្សងព្រេងមួយដោយការជិះម៉ូតូរុកគិរីរម្យ ទឹកដីដ៏ឧត្តុងឧត្តមនៃខេត្តកំពង់ស្ពឺ។ បេីនិយាយពីគិរីរម្យវិញខ្ញុំទៅរាប់ភ្លេចហេីយ តែទៅរបៀបងាយៗ មិនប្រឡាក់ក៏មិនរោករាក។ លេីកនេះខុសប្លែកពីរាល់ដង ទៅបែបជិះម៉ូតូរុកព្រៃ។ រសៀលប្រហែលម៉ោង២:00នាទី នាថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២០ ម៉ូតូចំនួន៨គ្រឿង ដោយមានសមាជិកសរុបចំនួន១៣នាក់ ស្រី៤នាក់ បុរស៩នាក់ ដំណេីរកំសាន្តនេះដឹកនាំដោយ #លំហែ ប៉ុន្ដែអារម្មណ៍ដែលគ្រប់គ្នាទទួលបានវាលេីសពីលំហែ ចង់ដឹងលំអិតសូមអានដល់ចប់។

    នារីអង្គុយនិយាយរឿងឥតឈប់

    ដំណេីរឆ្ពោះទៅកាន់ការរុករក ដំបូងគិតថាស្រួលៗងាយៗទេ ព្រោះភ្នំនេះជិះម៉ូតូដល់ ម្នាក់ៗមានឥវ៉ានរៀងៗខ្លួន។ ជេីងនេះមានអ្នកថ្មីច្រេីន ខ្ញុំអត់ទាន់ស្គាល់សមាជិកអស់ទេ ក៏មិនស្គាល់ចិត្តថ្លេីមដែរ។ នៅតាមផ្លូវ ជិះៗទៅលុះល្ងាចឡេីងក៏ដល់ លេីភ្នំផ្លូវពិបាកបន្តិច តែវាក៏មិនជាបញ្ហាសម្រាប់ពួកយេីងព្រោះដំណេីររុករកតែបុណ្ណឹងឯង ពេលរុកចូលព្រៃកាន់តែឆ្ងាយ មេក្រុមក៏មានអារម្មណ៍ថាដូចជារកកន្លែងដែលជាគោលដៅមិនឃេីញ(ថ្មលយថ្មី) ដោយចេះតែចំស្វែងរក រៀងហត់បន្តិចមេក្រុមក៏ឱ្យកូនក្រុមសម្រាកសិន អ្នកខ្លះហេវក៏ញុាំនំបុ័ង អ្នកខ្លះញុាំស្វាយជាមួយអំបិលម្ទេស។ លុះមួយសន្ទះក្រោយមកមេក្រុមអស់លទ្ធភាពក្នុងការរកថ្មលយថ្មីហេីយព្រោះមេឃកាន់តែងងឹត ពេលនោះពួកយេីងក៏ទៅទីតាំងមួយនៅក្បែរនោះ វាមានទេសភាពស្អាតល្មមមេីលថ្ងៃលិចបាន។

    ពេលដល់ទីតាំងនោះម្នាក់ៗទំលាក់ឥវ៉ាន់រាប់គីឡូរបស់ខ្លួន ដោយឈរមេីលថ្ងៃរៀបអស់សុដ្ដង់គត់ ជាមួយខ្យល់ត្រជាក់ផាយផាត់ បក់សក់ប៉ះនឹងផែនថ្ពល់ម្នាក់ៗ។ ដោយឃេីញទីតាំងនោះស្អាត ម្យ៉ាងមេឃក៏យប់ គ្រប់គ្នាក៏សម្រេចចិត្តជ្រេីសទីនោះជាកន្លែងបោះតង់សម្រាប់គេងនៅយប់នោះ ប៉ុន្តែនៅពេលនោះអ្វីដែលជាឧបស្គគនោះគឺទីនោះមិនមែនជាតំបន់ដែលមានទឹក ម៉្យាងខែវស្សាធ្លាក់ខ្យល់ផង កាន់តែខ្សត់ប្រភពទឹកទៀត ពេលត្រូវការទឹកប្រេីប្រាស់ត្រូវជិះម៉ូតូឬដេីរទៅដង។

    ខណៈនោះដែរ មិនបង្អង់យូរ យេីងក៏ចែកការងារគ្នាធ្វេីដេីម្បីបានកន្លែងសម្រាក និងលំហែនារាត្រីដ៏ត្រជាក់ស្រឹមនោះ។ បុរសៗបានទៅរកអុស ខ្លលហទៅដងទឹក រីឯនារីៗខ្ចូតៗទាំងបួននាក់វិញ(ក្នុងនោះមានខ្ញុំដែរ) ចាត់ចែងដាំបាយចង្ក្រានជេីងឆ្នាំង និងចិត្តបន្លែ។ អាហារពេលល្ងាចដ៏ពិសេស គ្រាន់តែគិតដល់ពេលកំពុងសរសេរអត្ថបទនេះក៏នឹកឃេីញឃ្លាន មានមាន់ដុតដោតឬស្សីឆ្ងុយពេញព្រឹក្សា ឆ្អឹងជំនឺជ្រូកអាំងឆ្ងាញ់ពិសេសណា និងព្រុយត្រីអាំងស្រក់ខ្លាញ់លឺសូរឆេវៗ។ ស្របពេលកំពុងអាំងសាច់ អ្នកខ្លះជិះម៉ូតូទៅងីតទឹក អ្នកខ្លះទៀតក៏អត់ទៅងួតទឹក មិនមែនខ្ចិលទេតែវាឆ្ងាយ ចឹងអត់ងូតមួយយប់ក៏មិនអីដែរ។ ដោយសារខ្ញុំ និងមិត្តដទៃទៀតដែលសម្រចចិត្តថាអត់ទៅងួតទឹកក៏ជួយអាំងចំអិនអាហារនោះ មិត្តខ្លះលេង៥២សន្លឹក ដាក់Jinroលេីតុបណ្ដេីរៗ ហតខ្លិនដ៏ឈ្ងុយស្ទេីទ្រាំមិនបានដែលជះភាយមក។

    និយាយកាត់ៗមកដល់ ពេលរាត្រី ជុំគ្នា ម្ហូបឆ្អិន ពួកយេីងក៏អង្គុយញុាំបាយជុំគ្នា ម្នាក់ៗដូចជាញាប់មាត់ ប្រហែលឆ្ងាញ់ព្រះអស់កំលាំង ក្នុងការធ្វេីដំណេីរ ញុាំបាយរួចមានJinroកំដៅសាច់ដៅ ត្រូវនឹងបរិយាកាសដល់ហេីយ ខ្យល់ហ្ហេីយៗ ញុាំទាំងស្វាយទៀត។ ដូចដែលបានរៀបរាប់ពីខាងដេីម គ្រប់គ្នាមិនទាន់ស្គាល់គ្នាអស់ទេ ពេលនោះយេីងក៏នែនាំខ្លួន និងស្គាល់ពីគ្នា ម្នាក់ៗសុទ្ធតែរួសរាយគួរឱ្យចង់រាប់អាន។ ខ្ញុំវិញក៏ជួបច្រេីនក្រែលដែរហេីយអ្នកដេីរព្រៃបោះតង់ភាគច្រេីនគឺរួសរាយគួរឱ្យស្រលាញ់បែបនេះ។ ក្នុងនោះមិត្តរួមក្រុមខ្លះថ្មីដោយពួកគាត់មិនធ្លាប់មានដំណេីរកំសាន្តបែបនេះទេ តែពួកគាត់ហាក់រីករាយខ្លាំង ខ្ញុំវិញដេីរញឹកតិចហេីយចង់ចូលលក្ខណៈញៀននឹងព្រៃភ្នំសមុទ្រ សៅរ៍អាទិត្យមិនទាន់ទេជីវិតអស់ថ្មហេីយ ចឹងត្រូវតែសាកហាសហា។

    អាចនិយាយបានថាពេលវេលាដែលពួកយេីងបានឆ្លងកាត់ជាមួយគ្នាគឺខ្លីបំផុត តែហាក់ស្និត និងយល់ពីគ្នាច្រេីន បន្ទាប់ពីជជែកគ្នារួច អ្នកខ្លះលេងប៊ៀយ៉ាងរីករាយ ឯអ្នកខ្លះទៀតទៅគេងមេីលផ្កាយ មិនណាយចិត្តនឹងទេពយុទ្ធ ដោយក្រាលកម្រាលកៅស៊ូ ចាំបានថាមិត្តខ្ញុំដេកមេីលផ្កាយសុខៗ ច្រៀងបទ “ចង់នៅលេី់់មេឃតែមេឃខ្វះស្នេហ៍” មួយសន្ទុះបាត់ផ្កាយអស់…ប្រហែលមកពីសំឡេងមិត្តខ្ញុំពិរោះពេកហើយហាសហា។ លុះដល់ពាក់កណ្ដាលអាធ្រាតខ្ញុំ និងមិត្តរួមដំណើរខ្លះទៀតក៏ចូលគេង រីឯមិត្តរួមដំណើរខ្លះវិញនៅបន្តលេងបៀរ។ ខ្ញុំមិនទាន់គេលក់ភ្លាមទៀត មួយសន្ទុះក្រោយមកក៏លឺសំឡេង ខៗៗៗៗ ចេញពីតង់ក្បែរៗនោះ អោយតែបោះតង់ជុំគ្នា មិនថាព្រៃឬសមុទ្រទេ ជាបទពិសោធន៍របស់ខ្ញុំ សំឡេងខតែបន្លឺឡើងពេញព្រៃប្រឹក្សាបែបនេះឯង។

    ព្រឺកឡើងក៏មកដល់ បបរក្នុងព្រៃពងទាប្រៃត្រីគៀត ឆ្ងាញ់ណាស់ បរិយាកាសវិញមិនបាច់និយាយទេ

  • នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រោកមកមានអារម្មណ៍ថាចង់ទៅព្រៃ ខ្ញុំក៏ឆាតបបួលដៃគូដើរព្រៃដែលជិតស្និតបីបួននាក់។ ដំណើរមួយនេះហាក់គ្មានគម្រោងច្រើនទេគិតមួយថ្ងៃ ហើយថ្ងៃបន្ទាប់ក៏ចេញដំណើរ ដោយសារសមាជិករបស់យើងមានអ្នកខ្លះធ្វើការថ្ងៃសៅរ៍កន្លះថ្ងៃ ពួកយើងក៏ចាប់ផ្ដើមចេញដំណើរពីម៉ោង១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។ ការធ្វើដំណើរ ចេញពីភ្នំពេញម៉ោង១ ដោយជិះតាមផ្លូវផ្សារឧត្តុង ខេត្តកំពង់ស្ពឺ គោលដៅរបស់យើងគឺទៅបោះតង់នៅភ្នំជ្រាវ ទឹកធ្លាក់ជាន់ទី៧។ ក្នុងនោះយើងមាន៤ម៉ូតូជិះឌុបគ្នា ដោយសមាជិកទាំងអស់មាន៩នាក់ ការដើរលេងមិនសុទ្ធតែអស់លុយច្រើនដូចបងប្អូនមួយចំនួនគិតទេ ពួកយើងដើរតាមដំណើរផ្សងព្រេង ចូលចិត្តដើរបែបពិបាក ពេលខ្លះមើលទៅដូចរោករ៉ាកបន្តិច តែសប្បាយ និងមានអនុស្សាវរីយ៍ច្រើនពិបាកបំភ្លេច។ ដំណើរជារើយៗរបស់យើង ម៉ោងប្រហែល៤: ៣០នាទីល្ងាច យើងក៏ដល់ជើងភ្នំ ដោយមានសមាជិកយើងម្នាក់ជិះម្នាក់ឯងតាមផ្លូវផ្សេងព្រោះគាត់កាត់មកពីកំពង់ឆ្នាំង មួយសន្ទុះក៏មកដល់ព្រមគ្នា។ ពួកយើងក៏បានផ្ញើរម៉ូតូ នៅផ្ទះពូៗប្រចាំការនៅទីនោះ រួចបន្តដំណើរឡើងភ្នំតែម្ដងព្រោះមេឃហាក់ងងឹតបន្តិចហើយ។ឆាយ បុរសម្នាក់ស៊ូមកពីកំពង់ឆ្នាំបានទិញត្រសក់ស្រូវធម្មជាតិពីខេត្តគេមក មិនមែនស្រាលទេលោក គឺទំងន់៥គីឡូក្រាម នៅមានរបស់របរផ្សេងទៀតដែលក្រុមបានរៀបចំយកពីផ្ទះ។

    បន្ទាប់មកក៏នាំគ្នាដើរឡើងទៅមានអ្នកខ្លះកាន់តង់ អ្នកខ្លះកាន់ត្រសក់ស្រូវ និងសម្ភារៈផ្សេងៗទៀត អ្នកដើរព្រៃក្រុមនេះហាក់យល់ចិត្តគ្នាណាស់ ចេះជួយរកឧស្សារ៍គ្នាទៅវិញទៅមក។ ក្នុងការធ្វើដំណើរឡើងភ្នំបែបរ៉ោករ៉ាករបស់ពួកយើង ប្រហែលជាងមួយម៉ោង ពួកយើងក៏ដល់គោលដៅ គឺទឹកជ្រោះជាន់ទី៧ នៅលើភ្នំជ្រាវ ទៅដល់ងងឹតឈឹង មើលទេសភាពមិនសូវជាច្បាស់ប៉ុន្មានទេ ពួកយើងក៏ចែកការងារគ្នាធ្វើដោយក្រុមប្រុសៗរៀបតង់សម្រាប់គេង និងរកអុសបង្កាត់ភ្លើង ឬឯងក្រុមស្រីៗ រៀបចំបាយទឹកធ្វើម្ហូប ក្នុងនោះយើងមានសាច់គោអាំង ស្លាបមាន់អាំង សាច់ជ្រូកបីជាន់អាំង ព្រុយត្រីអាំង ពោតបារាំងអាំង ក៏មានគីមឈឺសម្រាប់ផ្ទាប់ផងដែរ។ ខណៈពេលដែលបាយមិនទាន់ឆ្អិន គ្នាយើងប្រុសៗនាំគ្នាងូតទឹកធ្លាក់នៅមុខតង់នោះ ហើយគ្នាដែលនៅសល់អង្គុយអាំងម្ហូប ម្ហូបចាប់ផ្ដើមជិះខ្លិនឈ្ងុយ ប្រុសៗក៏ងូតទឹកហើយ។

    ឆាយបរុសកាន់ត្រសក់ស្រូវ៥គីឡូក៏ដើរទៅជិតឆ្នាំងបាយ ដោយងងឹតផងទាត់បាយកំពប់អស់។ អ្នកទាំងអស់គ្នាសាកស្រម៉ៃមើលថាហេវអត់ ម្ហូបឡើងឈ្ងុយហើយ តែបាយបែជាត្រូវដាំម្ដងទៀត។[…] សារមកដល់ពេលយប់នោះ ងុតទឹកសម្អាតខ្លួនហើយអស់ពួកយើងក៏ហូបបាយជុំគ្នានៅមាត់ទឹកក្បែរតង់ដែលពួកយើងគេង មិនមែនងងឹតឈឹងទៀតទេ ពួកយើងបានដាក់អំពូលរាត្រីទៅដែរ បន្ទាប់ពីហូបបាយរួច ពួកយើងអង្គុយជជែកគ្នាលេង ក៏ជជែករឿងជីវិតបណ្ដើរ ផឹកតែបណ្ដើរ ហើយក៏ចិតត្រសក់ស្រូវបណ្ដើរផងដែរ ពេលនោះមេឃហាក់ងងឹត ភ្លៀងក៏បង្អុរមក នាំគ្នារត់ជាន់ជើងគ្នា ទោះភ្លៀងមកក៏មិនអីគ្នាយើងមានរោងអោយជ្រក ព្រោះបានចង់អីបាំងរួចយើង យើងក៏បន្តជ្រក និងជជែកគ្នាលែង ហើយក៏៥២សន្លឹកបណ្ដើរ មានម្ជូរស្វាយ និងត្រសក់ស្រូវផុសផ្អែមកំដរមាត់ផងដែរ រហូតទល់ម៉ោង៣រាបភ្លឺ ហើយក៏បែកហ្វូងគ្នាចូលគេងរៀងខ្លួន។ មួយរាត្រីអមដោយសំឡេង ទឹកធ្លាក់ឈូរៗ ពិតជាស្រស់ស្រាយ ក្រោកមកគ្នាយើងដាំបបរ និងអាំងត្រី ក៏មានមីកំប៉ុងផងដែរ អ្នកខ្លះក៏ហុងកាហ្វេ ហូបមី ហូបបបរ ងូតទឹកធ្លាក់ ថតរូប វីដេអូ និងគយគន់ទេសភាពមិនចេះជិនណាយនៅទីនោះ។ ដើរលំហែរលេង អស់ចិត្តថ្ងៃបន្តិចក៏ចុះភ្នំមកវិញ សម្រាកនៅជើងភ្នំដល់ជិតល្ងាច ក៏ត្រឡប់មកភ្នំពេញវិញ។ សូមរៀបរាប់កាត់ៗប៉ុណ្ណឹងចុះ ដំណើរដើរព្រៃរបស់ពួកយើងជើងនេះអស់តែម្នាក់ប្រហែល៤ម៉ឺនរៀលទេ ហើយនៅមានការចំណាយលើការចាក់សាំងតិចតួច។ ពួកយើងចូលចិត្តដើរព្រៃបែបមិនត្រៀមទុកមុនច្រើន ហើយចាយបែបសន្សំសំចៃ និងដើរបែបរ៉ោករ៉ាកពិបាកមិនស្រួល អ្វីដែលពួកយើងទទួលបានគឺការភ្នែកបានឃើញរបស់ធម្មជាតិប្លែកៗ ជួយមនុស្សល្អៗ វាក៏ជាបទពិសោធន៍។

    ដំណើរដើរព្រៃ #លួចម៉ែផ្សងព្រេង #Camping #Hiking


  • កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ខ្ញុំបានសម្រេចចិត្តចូលរួមដំណើរផ្សងព្រេងមួយជាមួយបងៗមួយក្រុមដែលខ្ញុំមិនធ្លាប់ស្គាល់រយៈពេលពីរយប់បីថ្ងៃ(២៩ ៣០ និង៣១ ខែតុលា ឆ្នាំ២០២១)។ ដោយហេតុកាលនោះខ្ញុំបានឃើញមាតិកាទាក់ទងនឹងការដើរលេងនេះផុសនៅលើបណ្ដាញសង្គមហេសប៊ុក។ ខ្ញុំចូលចិត្តដើរលេងកន្លែងដែលមានទេសភាពស្អាតៗ ពីមុនមកដែរ ប៉ុន្តែនេះជាលើកទីមួយក្នុងឆាកជីវិតរបស់ខ្ញុំ ព្រោះរាល់ដងពេលដើរលេងខ្ញុំតែងតែដើរលេងជាមួយមិត្តដែលខ្ញុំស្គាល់ស្និត។ រឿងដែលខ្ញុំជួបក៏ប្រហែលជាដូចរឿងដែលមនុស្សភាគច្រើនក៏បានជួបការរង់ចាំដំណើរកំសាន្តជាមួយមិត្តចិត្តស្និតមិនងាយទេ គម្រោង១០ដងអីមិនដឹងបានទៅម្ដងឬអត់ ម្នាក់ថារវល់ ម្នាក់ទៀតថាអត់លុយ ម្នាក់ថាម៉ែអត់អោយដើរជាដើម ពេលខ្លះខ្ញុំគិតថាហេតុផលខ្លះវាគ្រាន់តែជាលេសទេ(ឯងមិនបានថាអីទេមិត្តកុំខឹងឯងណាហាសហា) [….]

    រូបភាព៖ ថតដោយ រូប ណុយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅពយមើលថ្ងៃរិះលើភ្នំខ្នងក្រពើ


    ពេលនោះខ្ញុំក៏សម្រេចចិត្តដើរព្រៃជាមួយក្រុមអ្នកដើរលេងមួយក្រុមនោះ ដោយសារខ្ញុំមានគម្រោងទៅដើរលេងកន្លែងជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ បើតាមចាំបានខ្ញុំចំណាយអស់២៦មឺុនរៀល ដែលកាលនោះក្រុមរៀបដំណើរកំសាន្តមានឈ្មោះថា “លំហែ-Relax៉ ក្នុងនោះដែរសមាជិកដែលចូលរួមរាប់ទាំងគូAdminរបស់លំហែ មាន១០នាក់ ស្រី៦នាក់ និងប្រុស៤នាក់។​

    រូបភាព៖ ថតដោយ កញ្ញា លាង កាក្នីកានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅពយមើលថ្ងៃរិះលើភ្នំខ្នងក្រពើ

    ចាំបានទៀតថាខ្ញុំមិនធ្លាប់ចូលរួមដំណើរផ្សងបែបនេះពីមុនមកទេ នេះជាលើកទីមួយហើយ ហើយក៏ធ្វើអោយខ្ញុំស្គាល់ពីខ្លួនឯងកាន់តែច្បាស់ និងចាប់ផ្ដើមចេះអោយកាដូខ្លួនឯងជាញឹកញាប់។ មុនរៀបរាប់ពីសកម្មភាពផ្សេងៗនិងភាពជូរចត់វេទនាទាំងឡាយ សុំនិយាយពីអារម្មណ៍ខ្ញុំបន្តិច ដំណើរផ្សងព្រេសមួយនេះធ្វើអោយខ្ញុំស្គាល់គ្រប់រសជាតិអស់ហើយ អ្វីដែលមិនស្ដាយនៅគឺជួបមនុស្សល្អៗជាច្រើន វានេះជាកាដូសម្រាប់ឆ្នាំ២០២១យ៉ាងពិតប្រាកដ។ ចង់ដឹងមនុស្សល្អនោះល្អយ៉ាងម៉េច ហើយខ្ញុំជូរចត់យ៉ាងណាអានអោយដល់ចប់ផងណា។

    🌿
    រូបថតដោយ៖ សៀវ ពីង នៅពយខ្នងក្រពើមើលថ្ងៃលិចនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១

    […]កាត់មកនិយាយអោយដល់ពេលចាប់ផ្ដើមធ្វើដំណើរតែម្ដង។ ខ្ញុំធ្វើដំណើរជាមួយក្រុម ដោយឡាន១២កៅអី ទិសដៅពីភ្នំពេញមកកាន់ ផ្ទះពូអ្នកនាំផ្លូវ(បងគឹន) នៅខេត្តកំពង់ស្ពឺក្បែរជើងភ្នំតែម្ដង ដោយសារផ្លូវធ្វើដំណើរកាត់ស្រុកកំណើតរបស់ខ្ញុំស្រាប់ ខ្ញុំមិនបានឡើងពីភ្នំពេញមកទេ ខ្ញុំចាំស្ទាក់ផ្លូវឡាននៅលើផ្លូវជាតិលេខបួនក្បែរផ្ទះខ្ញុំ។ ពេលនោះខ្ញុំដូចជាមនុស្សចម្លែកសម្រាប់ខ្លួនឯងដោយធ្វើខ្លួនមិនត្រូវព្រោះមិនធ្លាប់ដើរលេងរបៀបនោះ មានកាតាបមួយធំ ដែលចង់ជាប់ក្ដាមប្រៃជាមួយផងដែរ។

    ធ្វើដំណើរប្រហែល៥ម៉ោងក៏ដល់សហគមន៍ ក្រុមការងារទាំងអស់រៀបចំខ្លួនរួចរាល់ថតរូបដោយថ្លឹងសម្ភារៈរបស់ខ្លួនរួចក៏ធ្វើដំណើរដោយគោយន្តបងគឺនពីផ្ទះគាត់ទៅកាន់ជើងភ្នំ។ ពេលនោះខ្ញុំមានអារម្មណ៍ភ័យដែរព្រោះអត់ស្គាល់គេសូម្បីតែម្នាក់។ បន្ទាប់ពីការធ្វើដំណើរដោយគោយន្តប្រហែលមួយម៉ោង យើងក៏បន្តដំណើរថ្មើរជើងកាត់វាលស្រែអ្នកស្រុក តាមភ្លឺ បរិយាកាសល្អតើពេលនោះ មានទេសភាពអមជើងភ្នំខៀវស្រងាត់ សំឡេងសត្វស្លាបយំ និងមានដើមត្នោតជាម្លប់ តែផ្លូវរាងពិបាកដើរបន្តិចព្រោះមានភក់តិចៗ និងត្រូវដើរកាត់អូតូចៗប្រហែលបីបួន។ ដោយគ្មានបទពិសោធន៍ឡើងភ្នំរបៀបពិបាកចឹងៗ ហើយខ្ញុំរវល់ធ្វើការមិនមានពេលច្រើនក្នុងការត្រៀមខ្លួន និងរៀបចំ ខ្ញុំបានយកស្បែកជើងពុករបស់ខ្ញុំមកសិន ចំណែកស្បែកជើងសម្រាប់ឡើងភ្នំទុកពេលដល់កន្លែងឡើងតែម្ដង ស្បែកជើងផ្ទាត់ពុកខ្ញុំមានទំហំធំជាងជើងរបស់ខ្ញុំ ខ្ញុំពាក់កាត់វាលស្រែសុទ្ធតែភក់ ជាប់ជើងពេញនឹងលឺសូផ្លេបផ្លាប់។ អ្នករួមដំណើរម្នាក់ឈរសើចស្បែកជើងខ្ញុំ ព្រោះស្បែកជើងនឹងធំជាងជើងពេកហាសហា។ ដើរៗក៏ទៅដល់ជើងភ្នំយើងក៏បន្តដំណើរឡើងភ្នំ ឡើងបានប្រហែល២០នាទី ម៉ោងហូបបាយថ្ងៃត្រង់ក៏មកដល់ ពួកយើងឈប់សម្រាកស្រស់ស្រូបអាហារថ្ងៃត្រង់ ដែលជាបាយសាច់ជ្រូកខ្ចប់ស្លឹកចេកមានពងទាក្រឡុងដែលរៀបចំដោយបងៗសហគមន៍ មេក្រុមដើរលេងក៏មានសាច់ផាត់ថែមអោយផងដែរ អ្វីដែលកាន់តែពិសេនោះគឹថាខ្ញុំមានក្ដាមប្រៃមួយកូនក្រឡ ដែលមិត្តរួមដំណើរដើរហិតពីក្រោយយ៉ាងឆ្ងុយរហូតមក ពួកយើងក៏ចែកគ្នាហូប ដណ្ដើមក្ដាមប្រៃគ្នាពេញហ្នឹង ថាមើលឆ្ងាញ់អត់? ​បាយខ្ចប់ស្លឹកចេកមានក្ដាមប្រៃទៀត អេមហួសម៉ងហាសហា។ ពេលហូបបាយថ្ងៃត្រង់រួចខ្ញុំរកស្បែកជើងផ្ទាត់ដែលខ្ចីពុកអត់ឃើញ ចប់បាត់ហើយបានអីពាក់ទៅ? ខ្ញុំបានគិតថាវាភ្លេចនៅកន្លែងសម្រាកមុននោះខ្ញុំក៏ដើរទៅយក ពេលនោះក្រុមដើរជាមួយគ្នាម្នាក់(ឈ្មោះ ប៉ ហេង) ដែលខ្ញុំមិនទាន់ស្គាល់គាត់ទេ គាត់ពិតជាមានទឹកចិត្ត គាត់បានជូនខ្ញុំទៅរកស្បែកជើងដែលបាត់នោះ ទាំងដែលខ្ញុំមិនបានស្នើសុំអោយគាត់ជូនឡើយ ពេលទៅរកក៏មិនជួបទៀតបាត់ៗហើយ ។ លុះត្រឡប់មកវិញយើងក៏បន្តដំណើរទៅមុខទៀត មិនទាន់បានប៉ុន្មាននាទីផងខ្ញុំហត់បាត់ទៅហើយ ខ្ញុំទើបដឹងថាតាមពិតខ្ញុំខ្សោយកំលាំង អ្នករួមដំណើរផ្សេងៗទៀតគេដើរលឿនៗជាងខ្ញុំ ខ្ញុំក៏ដើរយឺតៗ ហើយពេលហត់ក៏តែងតែឈប់។ ខណៈពេលឡើងភ្នំនោះធ្វើអោយខ្ញុំដឹងថាខ្ញុំសំណាងដែលបានជួបមនុស្សដូចប៉ ហេង គាត់មិនដើរចោលខ្ញុំទេ ទោះខ្ញុំស្ទើតែលូនទៅហើយក៏ដោយ។​

    🍀
    🌧️
    🌤️
    🌩️

    អត្ថបទដោយ៖​ ចិន្តា

    #ភ្នំខ្នងក្រពេី#ដំណេីរផ្សងព្រេង#Cambodia

Design a site like this with WordPress.com
Get started